នាព្រឹកថ្ងៃពុធ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ សហវ.ស.រ.អហក ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា រាជធានី ខេត្តឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥ ក្រោមធិបតីភាព លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក អៀង សាមៀន អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , លោក-លោកស្រី អភិបាល ឬអភិបាលក្រុង/ស្រុកទាំង ៨ , លោកប្រធានរតនាគារ , លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត , លោកតំណាងមន្ទីរសុខាភិបាល ,មន្ទីរអប់រំ ,លោក-លោកស្រី ជាប្រធានគណនេយ្យនៃទីចាត់ការហិរញ្ញវត្ថុខេត្ត និងក្រុង/ស្រុកទាំង ៨ ព្រមទាំងលោក-លោកស្រីស្មៀន ឃុំ/សង្កាត់ទាំង ៨០ ក្នុងខេត្តស្វាយរៀង ។